Customer Care
25 Apr

ខ្ញុំឈ្មោះ វិបុល ហើយខ្ញុំបានធ្វើការជា Site Chef នៅក្រុមហ៊ុន Tasty Bites Catering Co., Ltd. អស់រយៈពេលជាងពីរឆ្នាំហើយ។ ខ្ញុំពិតជាសប្បាយចិត្តជាមួយតួនាទីនេះ ដោយសារតែការគាំទ្រយ៉ាងខ្លាំងពីក្រុមគ្រប់គ្រង និងការផ្ដល់សិទ្ធិសម្រេចចិត្តដែលខ្ញុំទទួលបាន។ ជា Site Chef ខ្ញុំត្រូវបានទុកចិត្តឲ្យសម្រេចចិត្តភ្លាមៗ គ្រប់គ្រងម៉ឺនុយ និងដឹកនាំក្រុមការងារ។ នៅដំបូង ការទទួលខុសត្រូវនេះមានភាពលំបាក ប៉ុន្តែជាមួយនឹងពេលវេលា ខ្ញុំបានចាប់ផ្តើមស្រឡាញ់វាខ្លាំងឡើង។

នេះជាថ្ងៃធម្មតារបស់ខ្ញុំ

ខ្ញុំចាប់ផ្តើមការងារនៅម៉ោង ៦ ព្រឹក នៅទីតាំងដែលបានកំណត់។ ភារកិច្ចដំបូងគឺពិនិត្យការរៀបចំគ្រឿងផ្សំ ឧបករណ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងសង្កេតមើលបញ្ហាឬភាពមិនប្រក្រតីណាមួយនៅទីតាំង។

បន្ទាប់ពីពិនិត្យរួច ខ្ញុំធានាថាបុគ្គលិកទាំងអស់បានមកដល់ទាន់ពេល ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ និងត្រៀមខ្លួនសម្រាប់ការប្រជុំខ្លីពេលព្រឹក។ ក្នុងការប្រជុំនេះ ខ្ញុំនឹងបង្ហាញម៉ឺនុយប្រចាំថ្ងៃ និងប្រាប់អំពីសេចក្ដីណែនាំពិសេសណាមួយពីអតិថិជន ឬ ក្រុម Customer Care។

បន្ទាប់ពីប្រជុំ យើងចាប់ផ្តើមរៀបចំអាហារ ដោយបែងចែកការងារជាផ្នែកដូចជា បន្លែ សាច់ បាយ និងបង្អែម។ បុគ្គលិកភាគច្រើនមានការបណ្តុះបណ្តាលល្អ ដែលធ្វើឲ្យដំណើរការងាររលូន។ ទោះយ៉ាងណា ខ្ញុំតែងតែណែនាំយ៉ាងជិតស្និទ្ធដល់បុគ្គលិកថ្មីៗក្នុងប៉ុន្មានថ្ងៃដំបូង ដើម្បីធានាថាពួកគេចូលតាមស្តង់ដាររបស់យើង។

ភារកិច្ចសំខាន់របស់ខ្ញុំគឺធានាថាអាហារទាំងអស់ត្រូវបានរៀបចំដោយគុណភាពខ្ពស់ និងផ្គត់ផ្គង់ទាន់ពេល ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់អតិថិជន។ យើងមិនត្រឹមតែជាអ្នកផ្តល់សេវាអាហារប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃផលិតភាពរបស់អតិថិជនផងដែរ។

ពេលអាហារត្រៀមរួច ខ្ញុំនឹងពិនិត្យប្រព័ន្ធរាប់ចំនួន ដើម្បីធានាថាការផ្តល់សេវាដំណើរការយ៉ាងរលូន។

បន្ទាប់ពីបញ្ចប់សេវាកម្ម ក្រុមការងារនឹងសម្អាត និងរៀបចំឧបករណ៍។ ខណៈពេលដែលការងាររបស់ពួកគេចប់  ការងាររបស់ខ្ញុំនៅតែបន្ត។ ខ្ញុំនឹងពិនិត្យម៉ឺនុយសម្រាប់ថ្ងៃបន្ទាប់ សហការជាមួយក្រុម Customer Care អំពីការផ្លាស់ប្តូរ ឬតម្រូវការពិសេស និងបញ្ជាទិញសម្ភារៈសម្រាប់ថ្ងៃបន្ទាប់។

ចុងក្រោយ ខ្ញុំបញ្ចប់ការងារ ហើយត្រឡប់ទៅផ្ទះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតក្នុងឧស្សាហកម្មអាហារគឺ រាល់ថ្ងៃមានបទពិសោធន៍ថ្មី និងឱកាសសិក្សាថ្មីៗជានិច្ច។

Comments
* The email will not be published on the website.